khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីសាលាសង្កាត់ មេភូមិទាំង១៣
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធស ភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីសាលាសង្កាត់ មេភូមិទាំង១៣ និងប្រជាពុទ្ធបរិស័ទ្ធសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនព្រះពរ លើករាសី ប្រគេនចង្ហាន់បិណ្ឌបាតថ្វាយព្រះសង្ឃ និងធ្វើបុណ្យដាក់ទានជូនដល់បងប្អូនដែលជួបការខ្វះខាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ដែលបានចែកឋានទៅ និងសូមបួងសួងថ្វាយទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី សូមជួយបីបាច់ថែរក្សា និងប្រទានពរសព្វសាធុការឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានសុខចម្រើនគ្រប់ប្រការ ក្រោមម្លប់សន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស។ ល្ងាចថ្ងៃដដែល ក្រុមប្រឹក្សាសង្កាត់ ក៏បានបន្តរៀបចំកម្មវិធីប្រគេនព្រះសង្ឃនិមន្តប្រោះព្រំះសុគន្ធវារីតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋតាមភូមិទាំង១៣ ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក